សូមជួយរក្សាពិធី ដង្ហែ ក្បួនបុណ្យចូលឆ្នាំខ្មែរ
ដោយសារសេដ្ឋកិច្ចចុះខ្សោយក្នុងពេលពីរបីឆ្នាំកន្លងមកនេះ សភាសង្គមខ្មែរ (CAM-CC) មានការលំបាកក្នុងការរកថវិកាដើម្បីធ្វើពិធីដង្ហែក្បួនបុណ្យចូលឆ្នាំខ្មែរ។ ដើម្បីបន្តកម្មវិធីនេះនិងថែរក្សាវប្បធម៌យើង សភាសង្គមខ្មែរ (CAM-CC) ត្រូវជំនួយនិងយោបល់ពីលោកអ្នក។
យើងខ្ញុំសូមអញ្ជើញអស់លោក លោកស្រី ទាំងអស់ជាពិសេសពាណិជ្ជករខ្មែរយើង មកចូលរួមក្នុងការជួបជុំជាសាធារណៈ។
ថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១០
ម៉ោង ៦:00 ល្ងាច
ទីកន្លែង: MacArthur Park
1321 E. Anaheim Street, Long Beach, CA 90806
យើងខ្ញុំនឹងពិភាក្សាអំពីផលវិបាកដែល សភាសង្គមខ្មែរកំពុងប្រឈមមុខនិងឱកាសល្អដែលយើងនឹងមាន។
សភាសង្គមខ្មែរ (CAM-CC) ត្រូវការជំនួយពីលោកអ្នកដើម្បីរក្សា
ក្បួនដង្ហែរបុណ្យចូលឆ្នាំខ្មែរ២០១១
ព័ត៌មានបន្ថែម សូមទាក់ទងលោក ដឺក ដែន
អ៊ីមែល dan.durke@cam-cc.org
ទូរស័ព្ទ៥៦២-៣១៦-៩០៩៩