អំពីយើងខ្ញុំ

សភាសង្គមខ្មែរ (សសខ)​ បានចាប់កំណើតក្នុងឆ្នាំ ១៩៩៩​​​ ជាសមាគមដែលមិនសំដៅរកកំរៃ។​ កិច្ចការ​ដែល​ធំ​ជាងគេ​ដែលសភាសង្គមខ្មែរ​រៀបចំ​គឺ​ពិធីចូលឆ្នាំ​។

សសខ​បានរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរឆ្នាំ២០០០​​ ជា​លើក​ដំបូងនៅឧទ្យាន​អែលដូរ៉ាដូ។ ក្នុងឆ្នាំ​២០០៥ សមាគមបានជោគជ៍យ​ដ៏ប្រសើ​បំផុត ​ដោយមាន​ការចូលរួម​យ៉ាងមមាញឹក ពី​អ្នក​ស្ម័គ្រចិត្ត​រាប់រយ អ្នកដែល​ធ្វើ​ឲ្យកម្មវិធី​ប្រកប​ទៅដោយ​សុវត្តិភាព ​និងភាពសប្បាយរីករាយ​។

ក្នុងឆ្នាំ​២០០៧​ សសខ​បានចាប់ផ្តើម​ធ្វើ​​ក្បួនដង្ហែរចូលឆ្នាំជាលើកដំបូង ​បន្ទាប់​ពីបាន​រួបរួមចូលគ្នា​ជាមួយនឹងសមាគមក្បួនដង្ហែរចូលឆ្នាំខ្មែរ។​ ចូរមើល​ប្រវត្តិ​សសខ​​បន្ថែម។

គោលបំណងនិងទីដៅ​ចំបង​របស់​សភាសង្គមខ្មែរ​គឺ:

(ក) ផ្ដល់ការគាំទ្រ ដល់សហគមខ្មែរ ដើម្បីដំឡើងសុខុមាលភាព និង​ការទាក់ទងដល់ផលប្រយោជន៍​សង្គមក្នុងទីក្រុង សង្កាត់​ រដ្ឋ និង​ប្រទេស។

(ខ) ផ្ដល់ការដឹកនាំ ដោយមានសកម្មភាពដើម្បី​បង្កើតការយល់ស្រប​ និង​ការប្រមាណតម្រូវការ និងកម្មវិធី​យ៉ាង​ស័ក្ដសិទ្ធិ ។

(គ) ថែរក្សារ វប្បធម៌​ខ្មែរ និង បង្ហាញដល់​សាសន៍ ដទៃ​ទៀត​ក្នុងសង្គម​ដើម្បីឲ្យ​មានការ​យកយល់​រវាងសាសន៍ទាំងអស់។

(ឃ) តំណាងសម្លេងតែមួយសំរាប់សង្គមខ្មែរអាមេរិចកាំង​ ដោយរួបរួមអ្នកដឹកនាំក្នុង​សហគម ដើម្បីឲ្យសមាជិកក្នុងសហគមទាំងអស់អាចចូលរួម​។

(ង) គាំទ្រនិង​រៀបចំ​​គំរោង​របស់​សហគមដូចជា ពិធីបុណ្យចូលឆ្នាំថ្មី និងកម្មពិធី​ទាំងឡាយណា​ដែលទាក់ទងដល់​វប្បធម៌ខ្មែរ។